វគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (SARMIS) ជូនរដ្ឋបាលស្រុកកំពង់លែង និងគ្រប់ឃុំ
កំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (SARMIS) ជូនរដ្ឋបាលស្រុកកំពង់លែង និងគ្រប់ឃុំ ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោកស្រី គង់ ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកកំពង់លែង។
ព័ត៌មានទាក់ទង